khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលទោ អយ ម៉េងស្រ៊ាន់ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ថៃ នៅចំណុចពាក់ស្បែក ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
    តំណាងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមដំណើរដោយ លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលទោ អយ ម៉េងស្រ៊ាន់ វីរកងទ័ពឈរជើងនៅចំណុចពាក់ស្បែក ភូមិកំពីង ឃុំយាង ស្រុកជាំក្សាន ខេត្តព្រះវិហារ ជាកងឆ័ត្រយោង បញ្ជាការដ្ឋានទ័ពពិសេស បានពលីនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៣:០០នាទី ។

    សពត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

    ក្នុងឱកាសនោះ លោកជំទាវសូមសម្តែងនូវសេចក្តីសោកស្តាយ ក្ដុកក្ដួលឥតឧបមា ដោយបានទទួលដំណឹងថា លោកព្រឹន្ទបាលទោ អយ ម៉េងស្រ៊ាន់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងការពារបូរណភាពទឹកដី នៅសមរភូមិមុខ ខេត្តព្រះវិហារ។
    មរណភាពលោកព្រឹន្ទបាលទោ អយ ម៉េង
    ស្រ៊ាន់  គឺជាការបាត់បង់ កូនប្រុស​បងប្រុស ប្អូនប្រុស ជាទីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីចំពោះក្រុមគ្រួសារ និងសាច់ញាតិជិតឆ្ងាយ។

    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោកព្រឹន្ទបាលទោ បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

    ប្រភព៖ ជំនួយ​ការ​លោក​ជំទាវ ឃួន ឃុនឌី


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក